ឱកាសធ្វើសេដ្ឋី! NASA ឆ្លុះឃើញអាចម៍ផ្កាយមួយដុំ មានតម្លៃ៧ម៉ឺនដងនៃសេដ្ឋកិច្ចពិភពលោកទាំងមូល
Raty Oun
APRIL 29 2022
ស្ទីម - STEAM
1.8 K views
1 min read

NASA បានធ្វើដំណើរទៅកាន់ទីលំហជាច្រើនដងមកហើយ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ ក្រុមការងារគាត់បានឆ្លុះឃើញ អាចម៍ផ្កាយមួយដុំស្ថិតនៅចន្លោះរវាងភពអង្គារ និងភពព្រហស្បតិ៍ ដែលដុំអាចម៍ផ្កាយមួយដុំនោះវាមានតម្លៃរហូតទៅដល់ ៧ម៉ឺនដងនៃសេដ្ឋកិច្ចពិភពលោកទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Robb Report

ប្រភពដដែលបានបន្តថា ដុំអាចម៍ផ្កាយនោះមានអង្កត់ផ្ចិតជាង ២០០ គីឡូម៉ែត្រ ហើយអ្វីដែលធ្វើឲ្យដុំអាចម៍ផ្កាយមួយនេះ មានតម្លៃខុសពីដុំអាចម៍ផ្កាយទូទៅព្រោះថាវាផ្សំឡើងមកពី រ៉ែប្រាក់ និងរ៉ែដែក ខណៈដែលដុំអាចម៍ផ្កាយផ្សេងៗ ផ្សំឡើងមកពីដុំថ្ម និង ដុំទឹកកកតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ NASA បានបញ្ជាក់ថា អាចម៍ផ្កាយនេះមានចម្ងាយ 370 149 120 គីឡូម៉ែត្រ ពីផែនដី។ អាចម៍ផ្កាយនេះស្ថិតនៅចន្លោះ ភពអង្គារ និងភពព្រហស្បតិ៍ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្ញើលនោះគឺ NASA គ្រោងនិងហោះទៅសិក្សាពី អាចម៍ផ្កាយមួយដុំនោះបន្ថែមនៅក្នុងឆ្នាំ ២០២២នេះ។Ach

គួរជម្រាបថា នេះមិនមែនជាលើកទីមួយទេដែល NASA បានឆ្លុះឃើញដុំអាចម៍ផ្កាយនេះ ពោលគឺស្ថាប័ន្ធ NASA ធ្លាប់បានរកឃើញវាតាំងពីឆ្នាំ ១៨៥២មកម្លេះ ប៉ុន្តែនៅពេលនោះ NASA  គ្មានឧបករណ៍គ្រប់គ្រាន់ក្នុងការឆ្លុះមើលដុំអាចម៍ផ្កាយនេះទេ។

យ៉ាងណាមិញ ប្រសិនបើ NASA គាត់ចិត្តល្អយកដុំផ្កាយនោះមកជូនមនុស្សទូទាំងសកលលោកដែលមានសរុបចំនួន 7.8 ពាន់លាននាក់ នោះយើងនឹងទទួលបានក្នុងម្នាក់ 1.3 ពាន់លានដុល្លារ ពីបំណែកអាចម៍ផ្កាយនោះ។

ដូច្នេះ នៅពេលដែលអានអត្ថបទនេះចប់ហើយ តើអ្នកទាំងអស់គ្នាចង់ឲ្យ NASA យកបំណែកអាចម៍ផ្កាយនោះមកភពផែនដីទេ? ហើយបើគាត់យកមកមែន តើអ្នកគិតវាមានផលល្អ និងផលអាក្រក់អ្វីខ្លះ? 

អត្ថបទដោយ៖ អូន​ រ៉ាទី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia